ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត រៀបចំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំពិធីប្រណាំងទូកឆ្នាំ២០១៨ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, September 14, 2018

ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត រៀបចំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំពិធីប្រណាំងទូកឆ្នាំ២០១៨ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង


(ស្វាយរៀង)៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្ត មានរៀបចំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំពិធីប្រណាំងទូកឆ្នាំ២០១៨ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងពិធីផ្លូវការផ្សេងៗទៀត ក្រោមអធិបតីភាព ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានណែនាំដល់អនុគណៈកម្មការទាំងអស់បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃនេះ ត្រូវបន្តចាត់ចែងរៀបចំប្រជុំបែងចែកការងារលម្អិត ស្របតាមតួនាទីភារកិច្ចដែលមានកំណត់ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ជាពិសេសរៀបចំផែនការចំណាយសម្រាប់អនុគណៈកម្មការនីមួយៗដែលត្រូវប្រើប្រាស់ឲ្យបានច្បាស់លាស់ ។






ក្នុងឱកាសនោះផងដែរ អាស្រ័យដោយស្ថានភាពអាកាសធាតុ ជាពិសេសរយៈពេលប៉ុន្មានថ្ងៃនេះ ក្នុងខេត្តស្វាយរៀង មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់មន្ទីរពាក់ព័ន្ធ និងអភិបាលក្រុងស្រុកទាំងអស់ ត្រូវបន្តតាមដានអំពីបច្ចុប្បន្នភាពនៃស្ថានភាពអាកាសធាតុ ស្ថានភាពកម្ពស់ទឹក ទ្វារទឹក និងទំនប់បង្ហៀរនានាក្នុងខេត្ត និងស្ថានភាពនៃការបង្កបង្កើនផលដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីបញ្ចៀសឲ្យបានជាអតិបរិមានូវការជន់លិច និងការខូចខាតផលដំណាំ ព្រមទាំងត្រូវរៀបចំទីទួលសុវត្ថិភាព និងត្រៀមឲ្យបានស្រេចបាច់ជាមុននូវវិធានការសរុប កម្លាំងសរុប សម្រាប់ជួយអន្តរាគមន៍នៅពេលមានការជន់លិចផ្ទះសម្បែង និងផលដំណាំរបស់ប្រជាពលរដ្ឋ ។






រក្សាសិទ្ធិដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង 

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages