កាកបាទក្រហមខេត្តស្វាយរៀង នាំយកអំណោយមនុស្សធម៌របស់សាខាចែកជូនគ្រួសារដែលរងគ្រោះ ដោយ សារអគ្គីភ័យឆេះផ្ទះចំនួន ២គ្រួសារ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, September 26, 2018

កាកបាទក្រហមខេត្តស្វាយរៀង នាំយកអំណោយមនុស្សធម៌របស់សាខាចែកជូនគ្រួសារដែលរងគ្រោះ ដោយ សារអគ្គីភ័យឆេះផ្ទះចំនួន ២គ្រួសារ


(ស្វាយរៀង)៖ នៅថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៨ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានចាត់ឲ្យក្រុមការងារសាខា ដឹកនាំដោយ លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា ទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាចែកជូនគ្រួសារដែលរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះ ចំនួន ២ គ្រួសារ ។ ១ ឈ្មោះ សេក សាភឿន ជាស្ត្រីមេម៉ាយ នៅភូមិអង្គ្រង ឃុំស្វាយរំពា ស្រុកស្វាយទាប រងគ្រោះកាលពីថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨ បណ្តាលមកពីផ្ទុះកំប៉ុងហ្គាស ពេលដាំបាយបណ្តាលឲ្យឆេះផ្ទះទាំងស្រុង រួមនឹងសម្ភារប្រើប្រាស់ ២ ឈ្មោះ ភោគ រ៉ា ភេទស្រី នៅភូមិ ព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប រងគ្រោះកាលពីថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨ បណ្តាលមកពី ដាំបាយនៅជិតព្រនូកចំបើងធ្វើឲ្យឆាបឆេះផ្ទះទាំងស្រុង រួមនឹងសម្ភារប្រើប្រាស់ ។ 




ក្នុងឱកាសនោះ លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះនាពេលនេះ ។ ជាមួយគ្នានេះ លោកជំទាវ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង និងចរន្តអគ្គិសនី ដែលជាប្រភពនៃគ្រោះថ្នាក់ ជៀសវាង មានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ ។ អំណោយដែលបានចែកជូនទាំង ២ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៥០ គ.ក្រ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្លរ ២ កន្ទេលបត់ ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ ថវិកា ៤០០,០០០ រៀល ។ ដោយ៖ភក្ដី

រក្សាសិទ្ធិដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages