ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលរងខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០១៨ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, September 26, 2018

ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលរងខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០១៨


(ស្វាយរៀង)៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត ។ នៅក្នុងកិច្ចប្រជុំនេះ ក្រៅពីការពិភាក្សាលើរបាយការណ៍របស់រដ្ឋបាលខេត្ត ក៏មានការពិនិត្យ និងកែសម្រួលរបាយការណ៍ប្រចាំត្រីមាសទី៣ និងទិសដៅការងារត្រីមាសទី៤ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តផងដែរ ដោយមានការចូលរួមពីសមាជិក សមាជិកាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងតំណាងអង្គភាពចារកិច្ច ក្រសួងការពារជាតិ ។



មានប្រសាសន៍ក្នុងឱកាសនោះ ក្នុងនាមឯកឧត្ដមអភិបាលខេត្ត ឯកឧត្ដមអភិបាលរងខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀងទាំងអស់ ដែលនៅក្នុងត្រីមាសទី៣នេះ បានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន រួមចំណែកធ្វើឲ្យខេត្ត រក្សាបាននូវស្ថិរភាពនយោបាយ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសនៅក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការការពារដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ឲ្យប្រព្រឹត្តទៅបានរលូន ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា ទាំងក្នុងដំណាក់កាលឃោសនាបោះឆ្នោត ពេលបោះឆ្នោត ពេលរាប់សន្លឹកឆ្នោត ពេលដឹកជញ្ជូនសន្លឹកឆ្នោត និងពេលប្រកាសលទ្ធផលបោះឆ្នោត ព្រមទាំងបានចូលរួមជាមួយរដ្ឋបាលខេត្តនៅក្នុងការដោះសា្រយបញ្ហាប្រឈម សំណើ សំណូមពររបស់បងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា ជាពិសេសនៅក្នុងការអន្តរាគមន៍ជួយដោះស្រាយចំពោះករណីប្រជាពលរដ្ឋទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងការសហការយ៉ាងសស្រាក់សស្រាំចុះទប់ទំនប់ការពារទឹកបុកច្រាំងផ្លូវនៅឃុំសំយ៉ោង ស្រុកកំពង់រោទិ៍បានដោយជោគជ័យ ។ 



ជាមួយនេះ តាងនាមឯកឧត្ដមអភិបាលខេត្ត ឯកឧត្ដមអភិបាលរងខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដល់ដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែប្រសើរ និងរួមចំណែកឲ្យបានកាន់តែសកកម្មថែមទៀតជាមួយរដ្ឋបាលខេត្ត ក្នុងចូលរួមអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលឲ្យទទួលបានលទ្ធផលជោគជ័យ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងពិតប្រាកដរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅមូលដ្ឋាន ដោយចៀសវាងឲ្យបាននូវរាល់សកម្មភាពទាំងឡាយណាដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ ជីវភាពរស់នៅ និងធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ ដោយឡែក នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ គ្រប់សមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវមានវិធានការការពារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋ ៕





រក្សាសិទ្ធិដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages