(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា
ឆ្នាំ២០១៨នេះ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា
និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពឯកឧត្ដម
ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមអភិបាលរងខេត្ត
លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត
ឯកឧត្ដមសាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង លោកតំណាងប្រធានសាលាដំបូងខេត្ត
លោកព្រះរាជអាជ្ញារងខេត្ត លោកស្នងការរងនគរបាលខេត្ត
លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត
លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក
លោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន
និងមន្ត្រីពាក់ព័ន្ធមួយចំនួន
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត
បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ
ក្រុមការងារយុវជន និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀងទាំងអស់
ដែលនៅក្នុងខែតុលាកន្លងមកនេះ បានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន
រួមចំណែកធ្វើឲ្យខេត្ត រក្សាបាននូវស្ថិរភាពនយោបាយ សន្ដិសុខ សុវត្ថិភាព
សណ្ដាប់ធ្នាប់សាធារណៈ និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ
ជាពិសេសនៅក្នុងការពារសន្តិសុខ
សុវត្ថិភាពយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ព្រមទាំងបានចូលរួមជាមួយរដ្ឋបាលខេត្តនៅក្នុងការដោះសា្រយបញ្ហាប្រឈម សំណើ
សំណូមពររបស់បងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា
ជាពិសេសនៅក្នុងការអន្តរាគមន៍ជួយដោះស្រាយចំពោះករណីប្រជាពលរដ្ឋទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង
និងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ។
។ ជាមួយនេះផងដែរ
ឯកឧត្ដមក៏បានធ្វើការផ្ដាំផ្ញើដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក
និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែប្រសើរ
ដើម្បីចាត់វិធានការដោះស្រាយ ឲ្យបានកាន់តែលឿន និងឆាប់រហ័សឆ្លើយតបទៅនឹងសំណើ សំណូមពរ
និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ
ព្រមទាំងត្រូវចុះអន្តរាគមន៍ឲ្យបានទាន់ពេលវេលានៅពេលមានគ្រោះធម្មជាតិកើតឡើងនៅមូលដ្ឋាន
។ ដោយឡែក អនុគណៈកម្មការរៀបចំពិធីប្រណាំងទូកទាំងអស់ ត្រូវតាមដាន
និងចុះពិនិត្យនូវរាល់ការងារទទួលខុសត្រូវរបស់ខ្លួន
ដើម្បីចាត់ចែងកិច្ចការដែលនៅសេសសល់ឲ្យបានរួចរាល់ជាស្ថាពរមុនពិធីប្រណាំងទូកផ្លូវការចាប់ផ្ដើម
ដើម្បីឲ្យពិធីប្រណាំងទូកឆ្នាំនេះ ប្រព្រឹត្តដោយរលូន
និងទទួលបានលទ្ធផលជោគជ័យតាមការគ្រោងទុក
ជាពិសេសត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាការពារសន្ដិសុខ សុវត្ថិភាព
សណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទស្សនា
និងលេងកម្សាន្តនៅក្នុងពិធីនេះផងដែរ ៕ ដោយ៖ភក្ដី










No comments:
Post a Comment