(ស្វាយរៀង)៖នៅរសៀលថ្ងៃទី២៧ ខែតុលា
ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដម ជុំ
ហាត ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត
អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត
លោកអភិបាលក្រុង ស្រុក និងលោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត
បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខសម្រាប់ការរៀបចំពិធីប្រណាំងទូកឆ្នាំ២០១៨
នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែតុលា
ឆ្នាំ២០១៨ ។
នៅក្នុងឱកាសនោះឯកឧត្ដមអភិបាលខេត្ត
ក៏បានផ្ដល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មានរបស់ស្ថានីយ៍ទូរទស្សន៍បាយ័នព័ត៌មាន BTV ពាក់ព័ន្ធនឹងទិដ្ឋភាពជារួមនៃការរៀបចំពិធីប្រណាំងទូក
ឆ្នាំ២០១៨នេះ ។ សូមបញ្ជាក់ជូនថា ពិធីប្រណាំងនេះក៏មានការផ្សាយផ្ទាល់ពី៖ ទូរទស្សន៍ BTV
ទូរទស្សន៍ជាតិរំដួលស្វាយរៀង វិទ្យុFMជាតិរំដួលស្វាយរៀង៩៨.៧០MHz
វិទ្យុមហាសាល វិទ្យុ១០៣ និងវិទ្យុសម្លេងសុភមង្គល ដើម្បីផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋបានទស្សនា
និងស្ដាប់កម្សាន្តផងដែរ ៕ ដោយ៖ភក្ដី









No comments:
Post a Comment