(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា
ឆ្នាំ២០១៨នេះ ដឹកនាំដោយលោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្ត
សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដីចុះពិនិត្យទំនិញនិងម្ហូបអាហារ
ភេជ្ជៈជាគ្រឿងកំប៉ុងដែលដាក់លក់តាមស្តង់ អាហារដ្ឋាននានានៅក្រុងស្វាយរៀង។
ដើម្បីបង្កលក្ខណៈសប្បាយរីករាយដល់
ប្រជាពលរដ្ឋក្នុងពិធីប្រណាំងទូកក្នុងខេត្តស្វាយរៀង
និងធានាបាននូវសុវត្តិភាពម្ហូបអាហារនោះផងដែរ ។
លោកផឹង
និល បានបន្តថា ខេត្តស្វាយរៀងមានព្រឹត្តិការណ៍ដ៏សប្បាយរីករាយមួយ
ជាពិធីប្រណាំងទូកដែលមានប្រជាពលរដ្ឋមកចូលរួមទស្សនាយ៉ាងច្រើនកុះករ ដោយមានប្រជាពលរដ្ឋទាំងអ្នកក្នុងខេត្ត
និងអ្នកក្រៅខេត្តផង ដូច្នេះ ដើម្បីធានាបានសុវត្ថិភាពម្ហូបអាហារដល់ប្រជាពលដ្ឋនោះ
មន្ត្រីកាំកុងត្រូលបានចុះពិនិត្យមុខទំនិញ ផ្តោតសំខាន់ទៅលើម្ហូបអាហារ
គ្រឿងកំប៉ុងជាដើម ក្នុងនោះពុំបានរកឃើញសារធាតុគីមី ដែលដាក់ក្នុងម្ហូបអាហារ នោះទេ
ចំណែកឯគ្រឿងកំប៉ុងជាភេសជ្ជៈវិញ
ក៏មិនបានរកឃើញថាហួសការបរិច្ឆេទដែរដូច្នេះប្រជាពលរដ្ឋអាចទិញទៅបរិភោគបានមិនប៉ះពាល់ដល់សុខភាពនោះទេ។
លោកបានបញ្ជាក់ថា បើប្រជាពលរដ្ឋណាមានការសង្ស័យថា
ម្ហូបអាហារដែលដាក់តាំងលក់នៅក្នុងឱកាសពិធីប្រណាំងទូក
មានផ្ទុកសារធាតុគីមីត្រូវរាយការណ៍មកមន្ត្រីរបស់លោក លោកចាត់មន្ត្រីចុះពិនិត្យភ្លាមៗ
គឺធ្វើយ៉ាងណា ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ
និងបង្កលក្ខណៈសប្បាយរីករាយក្នុងពិធីប្រណាំងទូក នៅក្នុងខេត្តស្វាយរៀងផងដែរ ៕
ដោយ៖ភក្ដី











No comments:
Post a Comment