ប្រជាពលរដ្ឋចូលរួមទស្សនាកម្សាន្តជាង១០ម៉ឺននាក់ ក្នុងពិធីអុំទូកខេត្តស្វាយរៀង ដែរបានបញ្ចប់ដោយជោគជ័យ និងបាននាំមកភាពសប្បាយរីករាយ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Monday, October 29, 2018

ប្រជាពលរដ្ឋចូលរួមទស្សនាកម្សាន្តជាង១០ម៉ឺននាក់ ក្នុងពិធីអុំទូកខេត្តស្វាយរៀង ដែរបានបញ្ចប់ដោយជោគជ័យ និងបាននាំមកភាពសប្បាយរីករាយ


(ស្វាយរៀង)៖ នៅថ្ងៃទី២៨ខែតុលា ឆ្នាំ២០១៨ លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុុះជួួួយខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកជំទាវ ឈុន សារឹម អ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ ឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង ឯកឧត្ដម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ព្រមទាំងឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមការងារថ្នាក់ជាតិ និងលោក លោកស្រីភ្ញៀវជាតិ អន្តរជាតិ ជាច្រើនរូបទៀត ដែរបានអញ្ជើញជាអធិបតីក្នុងពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹក ឆ្នាំ២០១៨ នៅទន្លេវៃគោ ក្រុងស្វាយរៀង។







ការប្រណាំងទូកនេះ ​មានទូកចូលរួមប្រណាំងមកពីគ្រប់រាជធានី ខេត្ត ចំនួន​៤៥​ទូក និង​មានកីឡាករចំនួន​១,១៣៥នាក់ ដើម្បីអបអរសាទរព្រះរាជពិជីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងចូលមកដល់ថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទន្លេចតុមុខ ខាងមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។ លោកជំទាវកិតិ្តសង្គហបណ្ឌិត បានលើកឡើងថា ព្រះរាជពិធីបុណ្យអុំទូក មានប្រវត្តិតាំងពីបុរមបុរាណដ៏យូរលង់មកហើយ ដែលមានចែងក្នុងឯកសាររបស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារិកនៃប្រាសាទអង្គរ ហើយត្រូវបានព្រះមហាក្សត្រ និងប្រជារាស្ដ្រខ្មែរ ប្រារព្ធធ្វើឡើងយ៉ាងខ្ជាប់ខ្ជួនជារៀងរាល់ឆ្នាំ។ ហើយលោកជំទាវបានបញ្ជាក់ថាដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញនេះហើយទើបយើងមានឱ កាសបានបុណ្យធ្វើទានជាពិសេសប្រារព្ធពិធីបុណ្យផ្សេងៗ ដូចជាពិធីប្រណាំងទូកដែលបានរៀបចំនៅខេត្តស្វាយរៀងនាពេលនេះធ្វើអោយប្រជាពលរដ្ឋបានសប្បាយរីករាយនិងបានដើរលេងកម្សាន្ត ទាំងនេះដោយសារការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃរបស់សម្តេចតេជោហ៊ុនសែនជាប្រមុខដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍជាបន្តបន្ទាប់។ ស្ថិតក្នុងឱកាសនេះ លោកជំទាវម៉ែនសំអនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង​កងយោធពល​ខេម​រ​ភូមិន្ទ និងជាមេបញ្ជាការកងរាជ​អាវុធហត្ថលើផ្ទៃ​ប្រទេសឯកឧត្តម ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន ម៉ាណា ដែលបានជួយ​ឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និង​ថវិ​កា ដល់ការរៀបចំពិធីប្រណាំង​ទូក និងបាននាំ​កីឡាក​រ​ទូក និងទូកពី​បណ្ដា​ល២៥​រាជធានី-ខេត្ត មក​ចូលរួមប្រណាំងនាឱកាសនេះ និងបាននាំមក​នូវ​តន្រ្តី​ស្រុ​ក​ស្រែ​​របស់​អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ដើម្បីចូល​រួម​អបអរ​សា​ទរ​បង្កើ​ន​ភាពសប្បាយរីករាយឱ្យកាន់តែ​មានភាពអធិកអធម​បន្ថែមទៀត។​ លោកជំទាវក៏បានអបអរសាទរចំពោះកីឡាករទូកដែល​ទទួល​បាន​​ចំណាត់ថ្នាក់ជ័យលាភី និងសូមលើកទឹកចិត្តដល់កីឡាករទូកដែលមិនទទួ​ល​បាន​ចំណាត់​ថ្នាក់ទាំងអស់ កុំមានការអាក់អន់ចិត្តចំពោះលទ្ធផលដែលខ្លួន​បាន ទទួល គឺត្រូវខិតខំបន្ថែមទៀត ដើម្បីត្រៀមប្រកួតនៅឆ្នាំបន្តបន្ទាប់​ទៀត ក្នុង​ន័យ​ពង្រឹងការសាមគ្គីភាព និងរក្សា​នូវ​​ទំនៀម​ទម្លាប់ ប្រពៃណី វប្បធម៌​ដ៏ល្អ​ប្រពៃ​ របស់​ប្រជាជនកម្ពុជាយើង ដែលមាន​តាំងពីយូរលង់ណាស់មកហើយ ។








សំរាប់លទ្ធផលទូកប្រណៃខ្នាតអន្តរជាតិខេត្តស្វាយរៀងឆ្នាំ២០១៨ដែលទទួលបាននូវជ័យលាភី រួមមាន ៖ ប្រភេទទូកខ្នាតអន្តរជាតិ +ផែនទី១ -ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ ព្រះខ័នមានជ័យបារមីបូពា៌ របស់កងរាជអាវុធហត្ថខេត្តស្វាយរៀង -ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ យុវជនស្វាយរៀង របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង -ចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ សំរិទ្ធសែនជ័យបារមីតេជោមាស របស់កងរាជអាវុធហត្ថខេត្តកំពង់ធំ ។ +ផែនទី២ -ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ អធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ អធិរាជឥន្ទ្រីសែនជ័យបារមីភ្នំស្វាយ របស់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ -ចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ ពេជ្រកុមារសែនជ័យ របស់សមាគមទូកខេត្តកណ្ដាល ។ ដោយឡែក ប្រភេទទូកក្ដារបីសន្លឹកផ្នែកបុរស៖ -ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ ៧មករាចិត្តតែមួយ របស់សមាគមទូកខេត្តកណ្ដាល -ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ សាធារណការសែនជ័យបារមីព្រះវិស្ណុ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង -ចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ ព្រះខ័នរាជសែនជ័យ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស -ផ្នែកនារី ចំណាត់ថ្នាក់លេខ១ ទូកឈ្មោះ ស្រីសក្លាហាន របស់សមាគមទូកខេត្តកណ្ដាល ។ សូមបញ្ជាក់ថា ប្រភេទទូកខ្នាតអន្តរជាតិទាំងពីរផែន ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ១២លាន ៥សែនរៀល លេខ២ ៩លាន ២សែន រៀល លេខ៣ ៦លានរៀល និងទូកដែលមិនទទួលបានចំណាត់ថ្នាក់ ទទួលបានថវិកា ២លាន ៣សែនរៀល ប្រភេទទូកខ្នាតក្ដារបីសន្លឹក ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ២លាន ៧សែន រៀល លេខ២ ២លាន ២សែន ៦ម៉ឺនរៀល និងលេខ៣ ១លាន ៨សែន ២ម៉ឺនរៀល និងទូកដែលមិនទទួលបានចំណាត់ថ្នាក់ ទទួលបានថវិកា ១លានរៀល ។ ដោយឡែក ទូកដែលចូលរួមប្រណាំងទាំងអស់ ទាំងទូកទទួលបានជ័យលាភី និងទូកដែលមិនទទួលបានជ័យលាភី ក៏ទទួលបានសម្ភារៈ ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគ បន្ថែមមួយចំនួនទៀតផងដែរ ៕ ដោយ៖ភក្ដី










No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages