(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា
ឆ្នាំ២០១៨នេះ ក្រោមអធិបភាព ឯកឧត្តមម៉ែន វិបុល អភិបាល នៃគណៈអភបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៨
- ២០១៩ នៅវិទ្យាល័យស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងទាំងបី លោក
លោកស្រីប្រធានមន្ទីរ-អង្គភាព លោកអភិបាលស្ដីទីក្រុងស្វាយរៀង លោកនាយកវិទ្យាល័យ
និងនាយកសាលាបឋមសិក្សានានាក្នុងក្រុងស្វាយរៀង ព្រមទាំងតំណាងមាតាបិតាសិស្ស
ដែលមានសិស្សានុសិស្ស និងគរុសិស្ស ចូលរួមចំនួន ៣.៦២០នាក់ ស្រី ១.៦២០នាក់ និងលោកគ្រូ
អ្នកគ្រូ ២៧០នាក់ ។ លោកមានប្រសាសន៍ ដល់សិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ក្រេបចំណេះដឹង
ពីសំណាក់លោកគ្រូ អ្នកគ្រូ ប្រតបត្តិខ្លួនឲ្យក្លាយទៅជាកូនល្អ សិស្សល្អ មិត្តល្អ
ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងស៉ីសងគ្រប់ប្រភេទ
ដើម្បីក្លាយខ្លួនទៅជាទំពាំងស្នងឫស្សីដ៏រឹងមាំ សម្រាប់ប្រទេសជាតិ
និងជាមូលធនមនុស្សប្រកបដោយគុណភាព មានសក្ដានុពលសម្រាប់ការអភិវឌ្ឍសង្គមជាតិ
ឲ្យមានការរីកចម្រើន។
ជាមួយគ្នានេះ
ការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាលសិស្ស អាជ្ញាធរដែនដី
និងដៃគូរអភិវឌ្ឍន៍ទាំងអស់ ក៏ជាកម្លាំងសរុបមួយ ជួយដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា
ឲ្យមានដំណើរការយ៉ាងរលូន និងទទួលបានជោគជ័យ គួរជាទីមោទនៈ ក្នុងរយៈពេលក្លងមកនេះផងដែ។ ជាចុងបញ្ចប់
ឯកឧត្ដមអភិបាលខេត្ត
បានមានប្រសាសន៍ផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រ
យកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងពីសំណាក់លោកគ្រូ អ្នកគ្រូ
ប្រព្រឹត្តខ្លួនឲ្យក្លាយទៅជាកូនល្អ សិស្សល្អ មិត្តល្អ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ
ដើម្បីក្លាយខ្លួនទៅជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិ
និងជាមូលធនមនុស្សប្រកបដោយគុណភាព
មានសក្ដានុពលសម្រាប់ការអភិវឌ្ឍសង្គមជាតិឲ្យមានការរីកចម្រើន
ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន
បើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ត្រូវមានការប្រុងប្រយ័ត្ន
និងចេះយោគយល់អធ្យាស្រ័យគ្នានៅពេលបើកបរ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន
និងអ្នកដ៏ទៃ ដោយឡែក
រដ្ឋបាលខេត្តនៅតែត្រៀមម៉ូតូសម្រាប់ផ្ដល់ជារង្វាន់ដល់សិស្សក្នុងឆ្នាំសិក្សាថ្មីនេះ
ដែលទទួលបាននិទ្ទេស A នាសម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិស្សា
២០១៨-២០១៩ ខាងមុខនេះផងដែរ ៕ ដោយ៖ភក្ដី
រក្សាសិទ្ធិដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង














No comments:
Post a Comment