រដ្ឋបាលខេត្ត រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង លើកទី៥ អាណត្តិទី២ នៅវត្តពោធី៍ថ្មី ក្រុងបាវិត - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, November 20, 2018

រដ្ឋបាលខេត្ត រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង លើកទី៥ អាណត្តិទី២ នៅវត្តពោធី៍ថ្មី ក្រុងបាវិត


(ស្វាយរៀង)៖ ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង លើកទី៥ អាណត្តិទី២ នៅវត្តពោធី៍ថ្មី សង្កាត់បាវិត ក្រុងបាវិត នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ព្រមទាំងវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ-អង្គភាពនានា ប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត តំណាងកងកម្លាំង ប្រធានការិយាល័យជំនាញនានាជុំវិញស្រុក លោក លោកស្រី ប្រធាន និងសមាជិកក្រុមប្រឹក្សាសង្កាត់ អង្គការសង្គមស៊ីវិល ព្រមទាំងប្រជាពលរដ្ឋនៅក្នុងក្រុងស្វាយរៀង ។



ម៉្យាងវិញទៀតគឺដើម្បីផ្ដល់ព័ត៍មានជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីការអភិវឌ្ឍន៍របស់ក្រុមប្រឹក្សាខេត្តសម្រាប់ឆ្នាំខាងមុខ ។ទន្ទឹមនោះផងដែរវេទិការនេះទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាបលរដ្ឋ និងអ្នកដែរពាក់ពន្ធ័ដើម្បីធ្វើការពិភាក្សាឆ្លើយតបនិងដោះស្រាយជូនប្រជាពលរដ្ឋអោយទាន់ពេលវេលា ។វេទិកានេះបានពិភាក្សាគ្នាយ៉ាងផុសផុល ព្រមទាំងបានទទួលយកសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីរៀបចំធ្វើផែនការអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០១៩ខាងមុខនេះ តាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋដើម្បីមូលដ្ឋាន ភូមិឃុំស្រុក កាន់តែមានភាពរីកចម្រើន និងការអភិវឌ្ឍន៍ផងដែរ ។




ចំពោះប្រធានបទសំខាន់ៗមួយចំនួនដូចជា៖
 ១.ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព(ផ្ដោតទៅលើបញ្ហាចរាចរណ៍ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់)
២.ការងារអភិវឌ្ឍន៍មូលដ្ឋាន ការផ្ដល់សេវាសាធារណៈ ៣.ការធ្វើអត្តសញ្ញាណប័ណ្ណ ការងារអត្រានុកូលដ្ឋាន បរិស្ថាន អនាម័យ ជនអន្តោប្រវេសន៍ ការងារដីធ្លី និងការសាងសង់សំណង់ផ្សេងៗ ៕ ដោយ៖ភក្ដី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages