(ស្វាយរៀង)៖ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា
ឆ្នាំ២០១៨
ឯកឧត្ដម តូច ប៉ូលីវ៉ា
អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការដឹកនាំនិងគ្រប់គ្រងទូកងខេត្ត តំណាងឯកឧត្ដម
ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានចូលរួមជួបសំណេះសំណាល និងនាំយកថវិកា
គ្រឿងឧបភោគបរិភោគ ដែលទទួលបានការឧបត្ថម្ភគាំទ្រពីសំណាក់លោកជំទាវគតិសង្ហបណ្ឌិត ម៉ែន សំអន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច
និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងសប្បុរសជន ជូនដល់បងប្អូនកីឡាករទូក«ង»ខេត្តស្វាយរៀង (ទូក ឌីសែនជ័យបារមីបូពារ៍ និងទូក
សាឯមសែនជ័យបារមីស្វាយជ្រំ) ។
ព្រមជាមួយគ្នាឯឧប្រធានក៏បានផ្ដាំផ្ញើដល់កីឡាករអោយអនុវត្តអោយបាននូវការងារមួយចំនួន
៖
•ប្រធានក្រុមកីឡាករទាំងពីរទូកត្រូវគ្រប់គ្រងកីឡាករចំណុះទូកអោយបានច្បាស់លាស់
និងមានសាមគ្គីភាព ត្រូវចេះគោរពស្រឡាញ់គ្នា
•កីឡាករទូកត្រូវគោរពវិន័យបទបញ្ជាការប្រកួតអោយបានត្រឹមត្រូវពិសេសពេលអ៊ុទូកត្រូវមានសណ្តាប់ធ្នាប់ហាមអុំកាត់ទីលានទន្លេពេលប្រណាំង
•ត្រូវចូលរួមគ្រប់កម្មវិធីដែលកំណត់ដោយគណៈកម្មការប្រកួត
ពិសេសចូលរួមពិធីកាត់ព្រ័ត្រ
•ត្រូវរក្សាអនាម័យ និងសុខភាពអោយបានល្អ ពោលគឺ
ហូបស្អាត ផឹកស្អាត រស់នៅស្អាត ជាពិសេសកុំពិសារគ្រឿងស្រវឹង
•ត្រូវម្ចាស់ការលើការសំអាតកន្លែងស្នាក់នៅ និងបង្គន់អនាម័យអោយបានល្អ
៕ ដោយ៖ភក្ដី







No comments:
Post a Comment