(ស្វាយរៀង)៖ ក្រោមអធិបភាពឯកឧត្តម ជុំ ហាត
ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈ អភិបាលខេត្តស្វាយរៀង
បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធពិធីបុណ្យសព ឯកឧត្តមឧត្តមសេនីយ៍ឯក ឥន្ទ គូរ
(ត្រូវជាស្វាមីលោកជំទាវ យក់ ណារ៉េត) សមាជិកក្រុមស្រាវជ្រាវយុទ្ធសាស្រ្តយោធា
នៃក្រសួងការពារជាតិ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៩នេះ បានដឹកនាំប្រតិភូសាលាខេត្តរួមមាន ឯកឧត្តម
លោកជំទាវ ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក
នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ អង្គភាពនានាក្នុងខេត្ត
លោកអភិបាលស្រុកស្វាយទាប លោក លោកស្រីនាយកទីចាត់ការ
/ប្រធានអង្គភាពចំណុះសាលាខេត្ត
ដែលលោកបានទទួលមរណៈភាពកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅវេលាម៉ោង ៩:១០
ព្រឹកនៅគេហដ្ឋាន ខេត្តស្វាយរៀង ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានសម្តែងនូវការសោកស្តាយចំពោះការបាត់បង់នូវស្វាមីជាទីស្រឡាញ់
និងបានចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសព និងបានឧទ្ទិសបួងសួងដល់
ដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តមឆាប់បានទៅកាន់សុគតិភពកុំ បីឃ្លៀងឃ្លាតឡើយ ។
សូមបញ្ចាក់ផងដែរថា៖
សពត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណតាម បែបប្រពៃណីព្រះពុទ្ធសាសនា នៅភូមិខ្ជាយ
ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ៕ ដោយ៖ភក្ដី












No comments:
Post a Comment