(ខេត្តស្វាយរៀង)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន
សំអន សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា
និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តស្វាយរៀង
បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារអនុវត្តភារកិច្ចរបស់ក្រុមការងារគណៈកម្មាធិការកណ្ដាលចុះជួយខេត្តស្វាយរៀង
ដំណាក់កាលទី៧ លើកទី១ និងទិសដៅអនុវត្តនៅដំណាក់កាលទី៧ លើកទី២ នៅថ្ងៃសៅរ៏ ទី២៦ ខែមករា
ឆ្នាំ២០១៩ នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង ។
នៅក្នុងឱកាសនោះផងដែរ
លោកជំទាវបាននាំនូវការផ្តាំផ្ញើពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អង្គពិធីទាំងមូលផងដែរ ។
ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
បានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះសម្តេចបានយកចិត្តទុក្ខដាក់លើការដំឡើងបៀវត្សជូនមន្ត្រីរាជការ
កងកម្លាំងប្រដាប់អាវុធ មន្ត្រីចូលនិវត្តន៍ និងអតីតយុទ្ធជន ការដំឡើងបៀវត្សជូនកម្មករ
និយោជិត ការផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មករ និយោជិត
ការផ្ដល់ប្រាក់ឧបត្ថម្ភជូនស្ដ្រីមានផ្ទៃពោះជាមន្ត្រីរាជការ និងជាកម្មករនិយោជិត
(ឧបត្ថម្ភដល់ស្ត្រីក្រីក្រពេលមានផ្ទៃពោះ និងសម្រាលកូន រហូតដល់កូនអាយុ២ឆ្នាំ)
ការជួយគាំពារថ្លៃកសិផល ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកសុខភាពសម្រាប់កម្មករ
និយោជិត ការពង្រីកមូលនិធិសមធម៌ សម្រាប់ជួយជនក្រីក្រ ការបញ្ចុះថ្លៃទំនិញ
ថ្លៃអគ្គិសនីជាដើម។ល។
នៅចុងបញ្ចប់នៃពិធី លោកជំទាវក៏បានសំណូមពរឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់
យកចិត្តទុក្ខដាក់ក្នុងការបម្រើសេវាសាធារណៈរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន
ឲ្យមានប្រសិទ្ធភាពខ្ពស់ និងរក្សាឲ្យបាននូវភូមិ-ឃុំមានសុវត្ថិភាព
ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានរបស់ខ្លួននីមួយៗផងដែរ ៕
ដោយ៖ភក្ដី






No comments:
Post a Comment