លោក ជុក មុន្នី សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកប្រើប្រាស់ផ្លូវក៏ដូចជាអ្នកដែលដឹកទំនិញឆ្លងកាត់ សូមកុំដឹកលើសទំងន់ខ្លាំងពេក - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Sunday, January 27, 2019

លោក ជុក មុន្នី សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកប្រើប្រាស់ផ្លូវក៏ដូចជាអ្នកដែលដឹកទំនិញឆ្លងកាត់ សូមកុំដឹកលើសទំងន់ខ្លាំងពេក


(ស្វាយរៀង)៖ នារសៀលថ្ងៃទី២៦ខែមករាឆ្នាំ២០១៩ លោក ជុក មុន្នី អនុប្រធានទី១ក្រុមការងារថ្នាក់ជាតិ ចុះជួយក្រុងស្វាយរៀង ដែលរួមដំណើរដោយលោក ជូ សុធី ប្រធានក្រុមការងារចុះជួយសង្កាត់សង្ឃ័រ និងលោក អភិបាលក្រុងស្វាយរៀង  បានចុះពិនិត្យការដ្ឋានស្ថាបនាលូបង្ហូរទឹកមួយកន្លែង ដែលភ្ជាប់គ្នារវាងភូមិពភ្លា និង ភូមិអកនាគ ស្ថិតនៅក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀងខេត្តស្វាយរៀង ។






លោក ជុក មុន្នី បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាអ្នកប្រើប្រាស់ផ្លូវ ក៏ដូចជាអ្នកដែលដឹកទំនិញឆ្លងកាត់ សូមកុំដឹកលើសទំងន់ ដែលជាហេតុធ្វើឱ្យផ្លូវក៏ដូចជា លូរំដោះទឹក ងាយនឹងឆាប់បាក់ស្រុត បណ្តាលឱ្យខូចក្នុងរយៈពេលដ៏ខ្លី មិនអាចប្រើប្រាស់បានយូរអង្វែងនោះឡើយ ។
លោក ជុក មុន្នី ក៏បានធ្វើការណែនាំឱ្យរដ្ឋបាលក្រុងក៏ដូចជាខាងសង្កាត់ ត្រូវធ្វើការអប់រំផ្សព្វផ្សាយអំពីសារាចរណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីអំពីការបំរុងទឹកទុកកុំឱ្យខ្វះទឹកប្រើប្រាស់ពីព្រោះថាឆ្នាំនេះរដូវប្រាំងមានរយៈពេលវែង ដែលជាហេតុធ្វើឱ្យតំបន់ខ្លះត្រូវហួតហែងគ្មានទឹកប្រើប្រាស់ ធ្វើឱ្យប៉ៈពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។
លោក ជូ សុធី ប្រធានក្រុមការងារចុះជួយសង្កាត់សង្ឃ័រ បានឱ្យដឹងថា៖ ការដ្ឋានស្ថាបនាលូបង្ហូរទឹកកាត់ផ្លូវប្រសព្វគ្នារវាងភូមិពភ្លា និងភូមិអកនាគ ដែលបានធ្វើការស្ថាបនានាពេលនេះ គឺយោងទៅតាមសំណូមពរក៏ដូចជាការស្នើសុំពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលបានលើកសំណើស្នើសុំក្នុងឱកាសវេទិការសាធារណៈនាពេលកន្លងមក ។



លោក ជូ សុធី បន្តថា៖ ការស្ថាបនាលូរំដោះទឹកមួយកន្លែងនេះគឺមានលក្ខណៈសំខាន់ខ្លាំងណាស់ ពីព្រោះវាបានជួយសំរួលដល់ការធ្វើដំណើរក៏ដូចជាការដឹកទំនិញនិងកសិផលផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ដែលកន្លងមកផ្លូវនៅក្នុងមូលដ្ឋាននេះពុំមានលក្ខណៈងាយស្រួលសំរាប់ការធ្វើដំណើរឆ្លងកាត់នោះទេ តែបច្ចុប្បន្នគឺវាខុសប្លែកទាំងស្រុងដោយសាការយកចិត្តទុកដាក់ពីសំណាក់ប្រមុខថ្នាក់ដឹកនាំ ។
សូមបញ្ជាក់ថា ថវិកាក្នុងការស្ថាបនាលូបង្ហូរទឹកតភ្ជាប់ទាំង២ភូមិនាពេលនេះ បានចំណាយថវិការអស់ចំនួន២លានរៀល ៕ ដោយ៖ភក្ដី


No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages