លោកជំទាវ ម៉ែន សំអន សម្ពោធអគារ មណ្ឌលសុខភាពគគីរ ក្នុងការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិរមាសហែក ខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Sunday, January 27, 2019

លោកជំទាវ ម៉ែន សំអន សម្ពោធអគារ មណ្ឌលសុខភាពគគីរ ក្នុងការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិរមាសហែក ខេត្តស្វាយរៀង


(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានសម្តែងការសាទរក្នុងពិធីសម្ភោធអាគារមណ្ឌលសុខភាពគគី នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានមន្ត្រីរាជការប្រជាពលរដ្ឋចូលរួមប្រមាណជាង១០០០នាក់ ។






លោកស្រី ម៉ែន សំអន បានថ្លែងនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសូមសម្តែងនូវការកោតសរសើរដោយស្មោះ ប្រគេនថ្វាយចំពោះ   ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងជូនចំពោះអស់លោក លោកស្រី លោកតា លោកយាយ អាជ្ញាធរ​ដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលតែង​​តែបានចូលរួមចំណែក​អស់ពីកម្លាំងកាយចិត្ត ក្នុង​កិច្ចអភិវឌ្ឍនៅមូលដ្ឋានក្នុងពេលកន្លងមក រហូតធ្វើឲ្យ​មូល​ដ្ឋានភូមិ-ឃុំនេះសម្រេច​បាន​នូវសមិទ្ធ​ផលថ្មីៗជាច្រើន ។






ជាក់ស្តែង អគារមណ្ឌលសុខភាពគគីរ ថ្មីស្រឡាង ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលបានរួមចំណែកយ៉ាងសំខាន់​ក្នុងការផ្តល់ សេវាថែរទាំ និង​ព្យាបាលដល់ប្រជាពលរដ្ឋឥតគិតថ្លៃជា​ពិសេ​ស ស្រ្តីនិង​កុមារ និងមិន​ត្រឹមតែផ្តល់ការថែទាំនិងព្យាបាលនៅក្នុងឃុំគគីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​អាច​ផ្តល់សេវាព្យាបាលជូនដល់បងប្អូន នៅតាម​បណ្តាឃុំនានាជុំវិញស្រុករមាសហែក​ផងដែរ ពោលគឺនឹងរួមចំណែកជំរុញការផ្តល់សេវាថែរទាំ​សុខភាព នៅក្នុងខេត្តស្វាយ​​រៀង កាន់​តែប្រសើ​រ​ឡើង ។លោកស្រីបានបន្តថា៖ អគារមណ្ឌលសុខភាព ដែលបាននឹងកំពុងរួមគ្នាប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ ជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី បើទោះបីជាចំនួនប្រជាពលរដ្ឋនៅឃុំគគីរ នៅពុំទាន់សមាមាត្រសមស្របនឹងបង្កើតមណ្ឌលសុខ​ភាព​យ៉ាងក្តី​។ ដោយមានការគិតគូរអំពីសុខទុក្ខ ពិសេស បញ្ហាសុខភាពរបស់បងប្អូនដែលរងគ្រោះដោយសារគ្រាប់បែកគីមី ដែលអាមេរិកបានទម្លាក់នៅចន្លោះ​ឆ្នាំ ១៩៧០-១៩៧៥​ ទើបសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្រេចផ្តល់ជូនអគារមណ្ឌ​លសុខភាពគគីរដ៍ថ្មីស្រឡាងនេះឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង បន្ទាប់ពីក្រសួង​សុខាភិបាល បានរកឃើញថា មានបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារធាតុគីមី ឈ្មោះ អឺជែន អូរ៉េន (Agent Orange) ជា សារធាតុ ហឺបីសាយ (Herbicide) ដ៏សាហាវដែលបានប្រើប្រាស់នៅក្នុងសង្គ្រាម ដែលសហរដ្ឋអាមេរិក ទម្លាក់ ​ដើម្បីកំទេចគំរបព្រៃឈើ និងកងទ័ពវៀតណាមខាងជើង និងទ័ពវៀតកុង នៅចន្លោះឆ្នាំ ១៩៦១-១៩៧១ ។





លោកស្រី បានក៏បន្ថែមថា៖ សារធាតុគីមីនេះ បានបណ្តាលឲ្យកើតចេញជារោគស​ញ្ញា មិនប្រក្រតីមួយចំនួនដូចជាៈ ក្បាលធំ ស្វិតដៃ ស្វិតជើង ថប់ដង្ហើម ប្រតិកម្ម-ស្បែក និងរមាស់ជាដើម។
ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានណែ​រនាំទៅក្រសួងសុខាភិបាល ដាក់បងប្អូនប្រជាពលរដ្ឋក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលរងគ្រោះដោយសារសារធាតុគីមីអាមេរិក ទៅក្នុងកម្មវិធីសមធម៌ ពោលគឺទទួលបានការពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ ។



ក្នុងរយៈពេល៤០ឆ្នំា​កន្លងមកនេះ យើង​​​បានរួមគ្នាជាកម្លំាងកសាង​និងអភិវឌ្ឍន៏ប្រទេ​ស​ឡើងវិញ លើគ្រប់​វិស័យ ​ក្នុង​នោះ​ក៏មាន​វិស័យសុខាភិបាល ក៏​ជា​វិស័យ​​អទិភាព​មួយយ៉ាងសំខាន់​ ដែលរាជរដ្ឋា​ភិបាលបានយកចិត្តទុក​ដាក់ និងត្រូវ​បាន​អភិវឌ្ឍន៏យ៉ាងឆាប់រហ័សគួរឲ្យកត់​សំគាល់ ​ទំាងការស្តារ​ ​ការពង្រីកហេដ្ឋារចនា​សម្ព័ន្ធមូល​​​ដ្ឋាន​សុខាភិបាល​ ការអភិវឌ្ឍនិងការ​ពង្រីក​​សមត្ថភាពស្ថាប័ន ​​ការបង្កើន​សមត្ថ​ភាព​ធន​ធាន​មនុស្ស ឱ្យបាន​ឆ្លើយ​តប​ទៅ​នឹង​​​តម្រូវការ​ផ្នែកសុខភាព ជា​សា​​រ​វ័ន្តរបស់​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​​ផងដែរ ៕ ដោយ៖ភក្ដី


No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages