(ស្វាយរៀង)៖
ឯកឧត្តមអភិបាលខេត្តស្វាយរៀងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាប់ខ្សែស្រឡាយចិន-វៀតណាម
បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គីភ័យ
នាឱកាសសែនព្រេនថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម
មិនដល់មួយសប្តាហ៍ទៀតទេថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន-វៀតណាម និងចូលមកដល់ហើយ
បើយើងសង្កេតមើលតាមបណ្តាផ្សារទីប្រជុំជនក្រុង-ស្រុកនានាក្នុងខេត្តស្វាយរៀង
មានការដាក់តាំងលក់គោមក្រដាសសែន និងបណ្តាពាក្យស្លោកដែលយកបិតតាំងលំំអរតាមគេហដ្ឋាន
និងគ្រឿងឧភោគបរិភោគចម្រុះជាច្រើនមុខទៀត
ហើយដាក់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ។
លោកអភិបាលខេត្ត
បាអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់
ដែលជាប់ខ្សែស្រឡាយចិន-វៀតណាម
បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គីភ័យ
នៅឱកាសសែនព្រេនថ្ងៃចូលឆ្នាំប្រពៃណីចិន-វៀតណាម ដែលមានរយះពេល៤ថ្ងៃ
ចាប់ពីថ្ងៃទី៤-៥-៦-៧ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះផងដែរ ។
លោក ម៉ែន វិបុល បានធ្វើការស្នើរដល់ប្រជាពលរដ្ឋទាំងអស់
ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គីភ័យ
ដែលអាចកើតមានឡើងជាយថាហេតុជាពិសេសដោយសារ៖ ភ្លើងធូប ភ្លើងទាន ភ្លើងចង្ក្រាន
ភ្លើងអគ្គីសនី និងការដុតក្រដាសសែនព្រេនជាដើម។ ល។
ម្យ៉ាងទៀតត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក
រាល់ពេលធ្វើដំណើរត្រូវពាក់មួកសុវត្ថិភាព បើកបររថយន្តត្រូវដាក់ខ្សែក្រវ៉ាត់
និងរាល់ពេលបើកបរកុំពិសារគ្រឿងស្រវឹង នឹងត្រូវជៀសវាងអោយឆ្ងាយពីគ្រឿងញៀនផងដែរ
៕ដោយ៖ភក្ដី






No comments:
Post a Comment