លោកអភិបាលក្រុងស្វាយរៀង បានចុះត្រួតពិនិត្យមើលប្រព័ន្ធទឹកការពារអគ្គីភ័យឡើងវិញ ដែលបានផ្តួចផ្ដើមសាងសង់ឡើងដោយឯកឧត្តម ឌី វិជ្ជា នៅផ្សារវាលយន្ត - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Saturday, February 2, 2019

លោកអភិបាលក្រុងស្វាយរៀង បានចុះត្រួតពិនិត្យមើលប្រព័ន្ធទឹកការពារអគ្គីភ័យឡើងវិញ ដែលបានផ្តួចផ្ដើមសាងសង់ឡើងដោយឯកឧត្តម ឌី វិជ្ជា នៅផ្សារវាលយន្ត


(ស្វាយរៀង)៖ លោកណុប ចំរើន អភិបាលក្រុងស្វាយរុៀង បានចុះត្រួតពិនិត្យប្រព័ន្ធការពារអគ្គីភ័យ នៅផ្សារវាលយន្ត ដើម្បីត្រៀមលក្ខណះបង្កាការពារអគ្គីភ័យកើតឡើងជាយថាហេតុ នៅរដូវរាំងស្ងួតនេះ នៅល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ និងមានការចូលរួមពី  ក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ក្រុង លោកអធិការនគរបាលក្រុង លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុង លោកប្រធានរដ្ឋាករទឹកក្រុង ក្រុមប្រឹក្សាសង្កាត់ស្វាយរៀង ។
លោកអភិបាលក្រុង ក៏បានណែនាំអោយបងប្អូនអាជីវករទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នភ្លើងទៀន ធូប នាថ្ងៃបុណ្យចូលឆ្នាំចិន និងចូលរួមថែទាំប្រព័ន្ធទឹកការពារអគ្គីភ័យនេះទាំងអស់គ្នា ។





ប្រព័ន្ធទឹកការពារអគ្គីភ័យនៅបរិវេណផ្សារវាលយន្ត បានផ្តួចផ្ដើមសាងសង់ឡើងដោយឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដែលបានរៀបចំសាងសង់ឡើងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ ដោយអង្គភាពរដ្ឋាករទឹកខេត្ត ជាអ្នកម៉ៅការធ្វើរហូតដល់រួចរាល់ និងបានរៀបចំពិធីក្រុងពាលីក្រោមអធិបតីភាព ឯកឧត្តម ឌី វិជ្ជា និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត ។





អាជីវករផ្សារវាលយន្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ព្រមទាំងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្តទាំងអស់ ដែលបានចំណាយថវិកាផ្ទាល់ខ្លួនរៀបចំធ្វើប្រព័ន្ធទឹកការពារអគ្គីភ័យនៅផ្សារវាលយន្ត នេះឡើងទុកឲ្យអាជីវករ និងប្រជាពលរដ្ឋប្រើប្រាស់ពេលមានអគ្គីភ័យកើតឡើងជាយថាហេតុដោយឥតគិតថ្លៃ ៕ ដោយ៖ភក្ដី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages