លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញទស្សនកិច្ច នៅសាលារៀនជំនាន់ថ្មី បឋមសិក្សាស្វាយប្រហូត និងអនុវិទ្យាលយ័គោកព្រីង ស្រុកស្វាយជ្រំ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, February 7, 2019

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញទស្សនកិច្ច នៅសាលារៀនជំនាន់ថ្មី បឋមសិក្សាស្វាយប្រហូត និងអនុវិទ្យាលយ័គោកព្រីង ស្រុកស្វាយជ្រំ


(ស្វាយរៀង)៖ ក្រោមអធិបភាពឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានអញ្ជើញទស្សនកិច្ច នៅសាលារៀនជំនាន់ថ្មី បឋមសិក្សាស្វាយប្រហូត និងអនុវិទ្យាលយ័គោកព្រីង ឃុំគោកព្រីង ស្រុកស្វាយជ្រំ នៅថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០១៩នេះ និងមានការចូលរួមពី លោក តូច ប៉ូលីវា អភិបាលរងខេត្ត គណៈអភិបាលស្រុកស្វាយជ្រំ ការិយាល័យអប់រំស្រុក អង្គការChild Fun អង្គការKape លោកនាយក លោកស្រីនាយិកា លោកនាយករង លោកគ្រូ អ្នកគ្រូ ព្រមទាំងអ្នកពាក់ព័ន្ធលើការងារសាលាជំនាន់ថ្មីជាច្រើនអ្នកទៀត ។






លោក ហង់ ជួនណារ៉ុន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានសំដែងអំណរគុណចំពោះ អង្គការ ឆាយហ្វាន់ ដែលមួយរយះកន្លងមកនេះ បានរួមចំណែកជាមួយនិងរាជរដ្ឋាភិបាលកម្ពុជាក្នុងអភិវឌ្ឍន៏ធនធានមនុស្សនៅកម្ពុជាតាមរយះផ្តល់អាគារសិក្សា គ្រឿងឧបទេ្ទសសិក្សា ថវិកា ជាច្រើននៅកម្ពុជា ដោយឡែកនៅខេត្តស្វាយរៀង ធ្វើអោយសិស្ស និងគ្រូ បានយល់កាន់តែច្រើនឡើងលើចំណេះដឹង ។ លោកក៏បានជំរុញដល់ ថ្នាក់ដឹកនាំមន្ទីរ និង នាយកសាលាគរុកោលសល្យ ធ្វើការពិភាក្សា រៀបចំកម្មវិធី អោយគរុសិស្ស ទៅទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៏ ពីការរៀបចំសាលា បន្ទប់សិក្សារបស់សិស្ស អោយបានញឹកញាប់ ដើម្បីទទួលចំណេះដឹងយកទៅបង្រៀនសិស្សបន្ទាប់ពីបញ្ចប់ការសិក្សារបស់គរុសិស្ស ។






ទាក់ទងទៅនិងការបង្រៀនសិស្សនេះដែរ លោករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានស្នើដល់លោកគ្រូ-អ្នកគ្រូ ត្រូវគោរពវិនយ័ ជាមន្ត្រីបំរើការបង្រៀនសិស្សអោយត្រូវ និងនិយាមគរុកោសល្យ តាមរយះពន្យល់បកស្រាយរាល់មេរៀនដែលត្រូវបង្រៀនអោយបានច្បាស់ សំដៅអោយសិស្សយល់ចងចាំ នូវមេរៀននិមួយៗហើយក៏ត្រូវធ្វើគំរូរាល់ការរស់នៅ អាកាប្បកិរិយា ដើម្បីអោយសិស្សគោរព និងប្រតិបត័ផងដែរ ជាពិសេស សាលារៀនជំនាន់ថ្មី ត្រូវរក្សាសមិទ្ធផលថ្មីៗ រួមនិងរុក្ខជាតិផងដែលទទួលពីអង្គការ ឆាយហ្វាន់ អោយនៅនិរន្ត និងបន្តដាំបន្ថែមដើម្បីអោយមនុស្សជំនាន់ក្រោយប្រើប្រាស់ផងដែរ ៕ ដោយ៖ភក្ដី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages