មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ នាំគ្នាសម្អាតអនាម័យ បរិស្ថាន នៅទីប្រជុំក្រុងស្វាយរៀង អោយមានសោភ័ណភាពស្រស់បំព្រងគ្មានសំរាមនៅតាមដងផ្លូវ តាមទីផ្សារ តាមទីប្រជុំជន តាមសួនច្បារ និងតាមទីសាធារណៈ ដើម្បីចូលរួមចំណែកជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ថ្នាក់ដឹកនាំ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, February 7, 2019

មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ នាំគ្នាសម្អាតអនាម័យ បរិស្ថាន នៅទីប្រជុំក្រុងស្វាយរៀង អោយមានសោភ័ណភាពស្រស់បំព្រងគ្មានសំរាមនៅតាមដងផ្លូវ តាមទីផ្សារ តាមទីប្រជុំជន តាមសួនច្បារ និងតាមទីសាធារណៈ ដើម្បីចូលរួមចំណែកជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ថ្នាក់ដឹកនាំ


(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងគោលបំណងជំរុញលើកទឹកចិត្ត និងចលនាបំផុសស្មារតី ឲ្យថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាព មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមសម្អាតអនាម័យ បរិស្ថាន គោលដៅធ្វើឲ្យទីក្រុង និងទីប្រជុំជនកាន់តែមានសោភ័ណភាពស្រស់បំព្រងគ្មានសំរាមនៅតាមដងផ្លូវ តាមទីផ្សារ តាមទីប្រជុំជន តាមសួនច្បារ និងតាមទីសាធារណៈ ធានាសុខមាលភាពរបស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ។ល។












ដោយឡែក មន្រ្តីរាជការសាលាខេត្តស្វាយរៀង បានដឹកនាំដោយលោល តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងលោក សុខ រស់ អភិបាលរងខេត្ត បានចូលរួមសម្អាតអនាម័យបរិស្ថាន នៅទីតាំងចាប់ពីខាងមុខការិយាល័យរដ្ឋសភា ទៅដល់ខាងក្រោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងបានបន្តចុះធ្វើការសម្អាតបរិស្ថាន នៅតាមដងផ្លូវ សួនច្បារ និងជុំវិញផ្សារ ក្នុងក្រុងស្វាយរៀង ទៅតាមតម្រាយផ្លូវ និងទីតាំងដែលបានកំណត់ ដើម្បីចូលរួមចំណែកជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ថ្នាក់ដឹកនាំ ៕ ដោយ៖ភក្ដី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages