(ស្វាយរៀង)៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ លោក តូច
ប៉ូលីវ៉ា អភិបាលខេត្តស្វាយរៀង បានចូលរួមជាគណអធិបតី ក្នុងកម្មវិធីបើក ”សម្ពោធផ្លូវលំជាផ្លូវការ” ស្ថិតនៅភូមិសាលាស្រុកចាស់ និងភូមិព្រៃឆ្លាក់ ក្នុងសង្កាត់ព្រៃឆ្លាក់
ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្នុងនោះមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាក្រុងស្វាយរៀង
លោកអភិបាលរងក្រុងស្វាយរៀង លោកនាយករដ្ឋបាលសាលាក្រុងស្វាយរៀង លោកអធិការនគរបាលក្រុង
លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង លោកមេបញ្ជាការផ្នែកសឹករងក្រុង
លោកស្រីប្រធាន សសយកក្រុង លោកចៅសង្កាត់ព្រៃឆ្លាក់ សមាជិកក្រុមប្រឹក្សាសង្កាត់
និងមេភូមិគ្រប់ភូមិក្នុងសង្កាត់ព្រៃឆ្លាក់ លោកតា
លោកយាយនិងបងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនោះផងដែរ ។
លោកអភិបាលរងខេត្ត
បានសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងលោកតាលោកយាយដែលរស់នៅទីនោះថា៖
ថ្ងៃនេះខ្ញុំមានក្ដីសោមនស្សរីករាយឥតឧបមា នឹងមានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត
ដែលបានចូលរួមជាគណៈអធិបតី ក្នុងកម្មវិធីបើក ”សម្ពោធផ្លូវលំ
ជាផ្លូវការ” ដែលផ្លូវលំមាន ១ខ្សែមានប្រវែង
១១៥ម៉ែត្រ និងដាក់អោយប្រព័ន្ធលូបង្ហូទឹកទំហំ ៦០ស.ម ដើម្បីតភ្ជាប់ផ្លូវលំ
ភូមិសាលាស្រុកចាស់ និងភូមិព្រៃឆ្លាក់ ក្នុងសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង
ខេត្តស្វាយរៀង នេះជាសមិទ្ធិផលថ្មីមួយទៀតនៅក្នុងមូលដ្ឋានរបស់យើង ។
ដោយសារមើលឃើញ
ពីផលលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទើបលោកយឹម បូរីយុទ្ធ និងភរិយា
ព្រមទាំងបងប្អូនប្រជជនក្នុងភូមិ ដោយមានការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ
នឹងអាជ្ញាធរមូលដ្ឋានក្នុងសង្កាត់នោះ ។
នេះក៏សបញ្ជាក់ពីការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋានក្នុងការចូលរួម
និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ
ដែលកើតមកពីសុខសន្តិភាពក្រោមការដឹកនាំដ៏ឆ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន
សែន ។
សូមអរគុណនូវសន្ដានចិត្តជ្រះថ្លា ចំពោះសមិទ្ធិផលថ្មី
ផ្លូវលំ ១ខ្សែសម្រាប់បម្រើសេចក្ដីត្រូវការជូនប្រជាពលរដ្ឋនៅមូលដ្ឋាន
និងសាធារណៈបានប្រើប្រាស់ទាន់ពេលវេលា ម្យ៉ាងទៀត
ក៏សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងដងផ្លូវដែលបានលះបង់ដីចំណីថ្នល់ផ្ទាល់
តាមមុខដីរៀងៗខ្លួនដើម្បីដាក់លូនិងបានឈួសឆាយផ្លូវ
ព្រមទាំងអាជ្ញាធរពាក់ព័ន្ធដែលបានជួយគាំទ្រនិងសម្របសម្រួលទើបទទួលបានការជោគជ័យក្នុងការធ្វើផ្លូវមួយនេះ
៕ ដោយ៖ភក្ដី










No comments:
Post a Comment