(ស្វាយរៀង)៖ ក្រោយពីការងារការពារសណ្តាប់ធ្នាប់
សន្តិសុខជូនបង
ប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យសង្ក្រាន្តស្វាយរៀងរយៈ៣ថ្ងៃកន្លងមកនេះ លោក ម៉ែន
វិបុល អភិបាលខេត្តស្វាយរៀង បានរៀបចំពិធីសំណេះសំណាល និងពិសារអាហារសាមគ្គី
ដល់កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ និងក្រុមកាងារប្រមាណជិត១ពាន់នាក់ នៅថ្ងៃទី២៧
មេសា ២០១៩នេះ
ដែលបង្ករអោយកម្មវិធីសង្ក្រានស្វាយរៀងនៅឆ្នាំ២០១៩នេះទទួលបានជោគជ័យជាប់ចំណាត់ថ្នាក់លេខ២
ដែលមានមនុស្សចូលរួមដើរលេងកម្សាន្តសប្បាយជាង៤៧មុឺននាក់ផងដែរ ។
លោកអភិបាលខេត្តបានអោយដឹងថា៖ ដោយសារមានការចូលពីកងកម្លាំងប្រដាប់អាវុធបានការពារសុខសុវត្ថិភាពបានយ៉ាងល្អលទ្ធផលដ៏ល្អប្រសើរនេះ
ទទួលបានពីការចូលរួមចំណែកសហការប្រកបដោយការទទួលខុសត្រូវពីគ្រប់ជំនាញ
គ្រប់ផ្នែក និងគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ។
លោកកោតសរសើរជូនចំពោះគណៈកម្មការ អនុគណៈកម្មការរៀបចំសង្ក្រាន្តស្វាយរៀង
ឆ្នាំ២០១៩ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមគ្រូពេទ្យ
នៃមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរក្រុងស្វាយរៀង ជាពិសេសក្រុមការងារយុវជន
នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបានសហការរៀបចំ រក្សាការពារនូវសន្តិសុខ
សុវត្ថិភាព និងចូលរួមថែរក្សាអនាម័យបរិស្ថានបានយ៉ាងល្អប្រសើរ
បង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ
និងធ្វើឲ្យកម្មវិធីទាំងមូលដំណើរការទៅបានដោយរលូន ប្រកបដោយភាពជោគជ័យ
តាំងពីដើមរហូតដល់ចុងបញ្ចប់ ។
ក្នុងឱកាសនោះដែរលោក ម៉ែន វិបុល
ក៏បានជម្រុញដល់កម្លាំងទាំងអស់ត្រូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង
សហការគ្នាអោយបានល្អក្នុងការដឹកនាំអង្គភាពរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ មិនតែប៉ុណ្ណោះលោកអភិបាលខេត្តបានណែនាំដល់កងកម្លាំងត្រូវថែរក្សាសុខសន្តិភាព
សុខសុវត្តិភាពជូនដល់ប្រជាពលរដ្ឋអោយល្អប្រសើរបន្ថែមទៀតជាពិសេសអនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឲ្យទទួលបានជោគជ័យផងដែរ
៕ ដោយ៖ភក្ដី












No comments:
Post a Comment