ខេត្តស្វាយរៀង ប្រកាសដាក់ឱ្យអនុវត្តសាកល្បង លើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិត - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, December 10, 2025

ខេត្តស្វាយរៀង ប្រកាសដាក់ឱ្យអនុវត្តសាកល្បង លើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិត

ខេត្តស្វាយរៀង ប្រកាសដាក់ឱ្យអនុវត្តសាកល្បង លើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិត


(ស្វាយរៀង): នៅព្រឹកថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រព្រឹត្តទៅនូវពិធីដ៏មានសារៈសំខាន់មួយ គឺ ពិធីប្រកាសដាក់ឲ្យអនុវត្តសាកល្បងលើការកែលម្អរថយន្តដឹកជញ្ជូនកម្មករ និយោជិត ឲ្យកាន់តែមានផាសុខភាព និងសុវត្ថិភាព ព្រមទាំងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករ និយោជិត នៅក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង។


ពិធីនេះក៏មានការចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងវត្តមានចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញជុំវិញខេត្ត អាជ្ញាធរដែនដី តំណាងរោងចក្រ សហគ្រាស និងតំណាងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។


ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការដាក់ចេញនូវយន្តការ និងវិធានការនានា ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារ និងជីវភាពរបស់កម្មករ និយោជិត តាមរយៈការអនុវត្ត៖

១.ការរៀបចំកៅអីអង្គុយ និង ការកែលម្អរថយន្ត: ធានាថារថយន្តដឹកជញ្ជូនកម្មករ និយោជិត ត្រូវបានកែច្នៃស្របតាមស្តង់ដារបច្ចេកទេស ដែលមានកៅអីអង្គុយត្រឹមត្រូវ និងមានខ្យល់ចេញចូលគ្រប់គ្រាន់ ដើម្បីបង្កើនផាសុខភាព។

២.ការអនុវត្តនីតិវិធីនៃការត្រួតពិនិត្យ: ជំរុញឱ្យម្ចាស់រថយន្តទាំងអស់ ត្រូវនាំយករថយន្តរបស់ខ្លួនទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានទៀងទាត់ តាមគោលការណ៍កំណត់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

៣.ការបណ្តុះបណ្តាលអ្នកបើកបរ: បង្កើនការបណ្ដុះបណ្ដាលដល់អ្នកបើកបររថយន្តដឹកជញ្ជូនកម្មករ និយោជិត អំពីច្បាប់ចរាចរណ៍ ក្រមសីលធម៌ និងបច្ចេកទេសសុវត្ថិភាព ក្នុងការបើកបរ។


ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា គោលបំណង និង សារៈសំខាន់

ពិធីប្រកាសដាក់ឱ្យអនុវត្តសាកល្បងនេះ ឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ និងក្រសួងការងារ ក្នុងការលើកកម្ពស់ សុខុមាលភាព និង សុវត្ថិភាព របស់កម្មករ និយោជិត ក្នុងពេលធ្វើដំណើរទៅមកបំពេញការងារ។

 ⁃ ផាសុខភាព និង សុវត្ថិភាព៖ គឺជាអាទិភាពចម្បង សម្រាប់កម្មករ និយោជិត ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ គម្រោងសាកល្បងនេះនឹងផ្តល់បទពិសោធន៍ថ្មី នៃការធ្វើដំណើរប្រកបដោយផាសុខភាព និងកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍។

 ⁃ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេស៖ ការដាក់ឱ្យអនុវត្តការត្រួតពិនិត្យបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករ និយោជិត គឺជាវិធានការចាំបាច់ ដើម្បីធានាថា រថយន្តទាំងអស់ស្ថិតក្នុងស្ថានភាពល្អ និងមានសុវត្ថិភាពក្នុងការប្រើប្រាស់ ស្របតាមបទប្បញ្ញត្តិស្តីពីការដឹកជញ្ជូនកម្មករ និយោជិត។


ចំពោះកម្មវិធីសាកល្បងនេះ នឹងក្លាយជាគំរូដ៏ល្អមួយ សម្រាប់ពង្រីកវិសាលភាពអនុវត្តន៍ទៅកាន់តំបន់ផ្សេងៗទៀតទូទាំងប្រទេស។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងសាធារណៈការ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និយោជក និងតំណាងកម្មករ និយោជិត ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពនៃការអនុវត្តវិធានការទាំងនេះ ឆ្ពោះទៅរកការលើកកម្ពស់កិត្តិយស និងកិត្យានុភាពរបស់កម្មករ និយោជិតកម្ពុជា។


សូមបញ្ជាក់ផងដែរថា: តំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន មានការផ្តល់ជូននូវរថយន្តដឹកកម្មករថ្មីមានផាសុខភាពដល់កម្មករក្នុងតំបន់ រួមជាមួយនឹងលក្ខខណ្ឌបង់រំលោះដែលមានភាពទាក់ទាញបំផុត។ ហើយតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន នឹងចាប់បើកការសាងសង់នូវផ្ទះដែលមានតម្លៃសមរម្យសម្រាប់កម្មករ ដោយមានការផ្តល់ជូននូវការបង់រំលោះជាមួយការប្រាក់ទាប។ ដោយមានការរួមបញ្ចូលទាំងសាលារៀនអន្តរជាតិ មន្ទីរពេទ្យ នឹងហេដ្ឋារចនាសម្ព័ន្ធជុំវិញគាំទ្រដល់ការរស់នៅដោយផាសុខភាព៕

ដោយ:ភក្ដី 


































No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages