ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការ១៦ថ្ងៃ ក្រោមប្រធានបទ (រួមគ្នាលើកកម្ពស់សុវត្ថិភាពនិងការគោរពសិទ្ធិគ្នានៅកន្លែងធ្វើការ)និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៧ ទិវាអន្តរជាតិសិទ្ធិមនុស្ស ១០ ធ្នូ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, December 11, 2025

ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការ១៦ថ្ងៃ ក្រោមប្រធានបទ (រួមគ្នាលើកកម្ពស់សុវត្ថិភាពនិងការគោរពសិទ្ធិគ្នានៅកន្លែងធ្វើការ)និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៧ ទិវាអន្តរជាតិសិទ្ធិមនុស្ស ១០ ធ្នូ

 ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការ១៦ថ្ងៃ ក្រោមប្រធានបទ (រួមគ្នាលើកកម្ពស់សុវត្ថិភាពនិងការគោរពសិទ្ធិគ្នានៅកន្លែងធ្វើការ)និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៧ ទិវាអន្តរជាតិសិទ្ធិមនុស្ស ១០ ធ្នូ


ឯកឧត្តមហេងសួរ រដ្ឋមន្ត្រីក្រសួងការងារបណ្ដុះបណ្ដាលប្រជាជីវៈកាលពីថ្ងៃទី ១០ ខែធ្នូឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះបានអញ្ជើញជាអធិបតីក្នុងពិធីបទយុទ្ធនាការ 16 ថ្ងៃក្រោមប្រធានបទ(រួមគ្នាលើកកម្ពស់សុវត្ថិភាពនិងការគោរពសិទ្ធិគ្នានៅកន្លែងធ្វើការ)និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៧ ទិវាអន្តរជាតិសិទ្ធិមនុស្ស១០ធ្នូ។ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវប្រតិភូក្រសួងការងារបណ្ដុះបណ្ដាលនិងវិជ្ជាជីវៈមន្ត្រីមន្ទីរអង្គភាពពាក់ព័ន្ធ អង្គការជាតិអន្តរជាតិដែលគាំទ្រការលើកកម្ពស់រិទ្ធិកម្មករនិងការងាររួមនឹងកម្មករនិយោជិត ប្រមាណ ៧០០ នាក់នៅតំបន់ហ្គីហ្គារីសស ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

គោលបំណងលេងយុទ្ធនាការ១៦ ថ្ងៃនេះគឺដើម្បីបង្កើនការលើកកម្ពស់ការយកចិត្តទុកដាក់ ចូលរួមឆ្លើយតបចំពោះអំពើហិង្សាទៅនឹងការងារពាក់ព័ន្ធទាំងអស់រួមទាំងអស់ រួមទាំងអ្នកសាសនា សិល្បករសិល្បការិនីនិងវិស័យឯកជននានានៅកន្លែងធ្វើការងារ។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងកាងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ បានឲ្យដឹងថា ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៣ កន្លែង និងកំពុងដំណើរការ ១២ កន្លែង មានកម្មករធ្វើការតាមរោងចក្រសហគ្រាសកាស៊ីណូក្លឹបកំសាន្តប្រមាណ 14 ម៉ឺននាក់នឹងធ្វើការកោតសរសើរដល់ខេត្តស្វាយរៀងដែលមានតំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេ។។ ដូច្នេះនៅកន្លែងធ្វើការត្រូវមានការគោរពគ្នា នឹងមានសុវត្ថិភាពខ្ពស់ពេលបំពេញការងារនៅតាមរោងចក្រសហគ្រាសនានា កាស៊ីណូ ក៏ដូចជា ក្លឹបកំសាន្តផ្សេងៗផងដែរ ។

ឯកឧត្តមហេងសួរ បាទបញ្ជាក់ផងដែរថា  យុទ្ធនាការ ១៦ ថ្ងៃនេះដែលក្រោមប្រធានបទ (រួមគ្នាលើកកម្ពស់សុវត្ថិភាពនិងការគោរពសិទ្ធិគ្នានៅកន្លែងការងារ)បានធ្វើការផ្សព្វផ្សាយអំពីបញ្ហាសុវត្ថិភាពមានទាំងការធ្វើដំណើរមកធ្វើការ ការថែរក្សាបរិស្ថាន នៅជុំវិញកន្លែងធ្វើការ ដែលត្រូវមានពន្លឺ ក្លិន និងខ្យល់អាកាសគ្រប់គ្រាន់ដែលមានទាំងការធ្វើដំណើរ ទៅមកមិន មានផលប៉ះពាល់ដល់បញ្ហាសុខភាពកម្មករនិយោជិត។ ពិសេសឈរលើការគោរពសិទ្ធិកម្មករការងារនឹងហាមការប្រើប្រាស់អំពើហិង្សាទៅលើស្ត្រីនិងកុមារដែលច្បាប់អន្តរជាតិបានហាមឃាត់ ព្រមទាំងគោរពនូវសមភាពយេនឌ័រជាដើម។ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់មន្រ្តីមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងអង្គការជាតិនិងអន្តរជាតិនានា ដើម្បីបន្តជួយគាំពារនិងលើកកម្ពស់សុវត្ថិភាពការគោរពសិទ្ធិគ្នាទៅវិញទៅមកនៅកន្លែងធ្វើការងារឲ្យបានសកម្មល្អថែមទៀត ដូចជាមិនមានការរំលោភបំពានទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ទាំងផ្លូវសេដ្ឋកិច្ច ទៅលើអ្នកក្រោមឱវាទក៏ដូចជាកម្មករ និយោជិតជាដើម។ ហើយកម្មករនិយោជិតក៏ត្រូវចូលរួមចំណែកក្នុងការការពារផលប្រយោជន៍រួមរបស់រោងចក្រសហគ្រាសការស៊ីណូក្លឹបកំសាន្តដើម្បីយើងទទួលបានផលប្រយោជន៍ទាំងសងខាងក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យមានការរីកចម្រើនបន្ថែមឡើងថែមទៀត។

វណ្ណៈ








































No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages