កិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីព្រំប្រទល់រដ្ឋបាលឃុំរវាងខេត្តស្វាយរៀងនិងខេត្តព្រៃវែង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, January 8, 2026

កិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីព្រំប្រទល់រដ្ឋបាលឃុំរវាងខេត្តស្វាយរៀងនិងខេត្តព្រៃវែង

កិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីព្រំប្រទល់រដ្ឋបាលឃុំរវាងខេត្តស្វាយរៀងនិងខេត្តព្រៃវែង

ថ្ងៃទី ៨ ខែមករាឆ្នាំ ២០២៦ នៅសាលាខេត្តស្វាយរៀង មានរៀបចំធ្វើកិច្ចប្រជុំនិងពិភាក្សាអំពីព្រំប្រទល់រដ្ឋបាលឃុំរវាងខេត្តស្វាយរៀងនិងខេត្តព្រៃវែង ក្រោមអធិបតីភាពឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខា ធិការបានដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើការកំណត់ព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ភូមិសាស្រ្ដខេត្ដស្វាយរៀង និងខេត្ដព្រៃវែងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឡោ ដាវុធ និង ឯកឧត្តម សួន សូផារដ្ឋលេខាធិការ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ឯកឧត្តម វុឌ្ឍី វណ្ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ លោកអភិបាលរងខេត្ត លោកប្រធាននាយកដ្ឋាន លោកប្រធាន-អនុប្រធានមន្ទីររៀបចំដែនដី​ នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត លោកអភិបាលស្រុក លោកមេឃុំ រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀត។

ឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្តស្វាយរៀងបានការអបអរសាទរចំពោះក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ដែលបានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យនិងពិភាក្សាអំពីព្រំប្រទល់រដ្ឋបាលឃុំ រវាងខេត្តស្វាយរៀងនិងខេត្តព្រៃវែងដែលជាកិច្ចការងារវាស់វែងដ៏សំខាន់អំពីពំ្រប្រទល់រវាងខេត្តទាំងពីរស្វាយរៀងព្រៃវែងដើម្បីកំណត់ព្រំប្រទល់ឃុំឲ្យបានច្បាស់លាស់សម្រាប់រៀបចំផែនការអភិវឌ្ឍន៍របស់រដ្ឋបាលឃុំនីមួយៗពិសេសឃុំដែលមានព្រំប្រទល់ជាប់ខេត្តទាំងពីរស្វាយរៀង ព្រៃវែងដែលត្រូវកំណត់ប្លង់គោលឲ្យបានត្រឹមត្រូវនឹងធ្វើការអភិវឌ្ឍតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។


ក្រោយពីបានពិភាក្សាគ្នា អង្គប្រជុំបានសម្រេចដូចខាងក្រោម៖

ទី១៖

ឯកភាពលើការកំណត់ព្រំប្រទល់រដ្ឋបាលឃុំ ដែលជាប់នឹងព្រំប្រទល់ខេត្តទាំងពីរ ក្នុងភូមិសាស្ត្រស្រុកកំចាយមារ ខេត្តព្រៃវែង និងស្រុករមាសហែក ខេត្តស្វាយរៀង។

 

ទី២៖

-ឯកភាពស្នើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលខេត្តដែលកំណត់ដោយព្រះរាជរាជក្រឹត្យលេខនស/រតត/១១១០/៨៦២ ចុះថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០១០ ដោយយកតាមផ្លូវលំជាគោល ដោយមន្ទីរដនសស.ខេត្តស្វាយរៀង  ត្រូវប្រគល់ទិន្នន័យក្បាលដីដែលបានចុះបញ្ជីតាមបប០១។

-ឯកភាពស្នើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលខេត្តដែលកំណត់ដោយព្រះរាជក្រឹត្យលេខ នស/រតត/១១១០/៨៦២ ចុះថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០១០ ដោយយកតាមផ្លូវលំជាគោល តាមផែនទីឧបសម្ព័ន្ធ។

ទី៣៖

-រដ្ឋបាលខេត្តស្វាយរៀង ឯកភាពកែសម្រួលផ្ទៃដីទំហំ ៧៨,៣០ ហិកតា ស្មើនឹង ៧៩ ក្បាលដី ស្ថិតក្នុងភូមិអណ្តូងត្របែក ឃុំអណ្តូងត្របែកនិងភូមិវាលត្មាត ឃុំត្រស់ ស្រុករមាសហែក ជូនទៅរដ្ឋបាលខេត្តព្រៃវែង។

ទី៤៖

-ផែនទីព្រំប្រទល់រដ្ឋបាលចំនួន ៨៨ ឃុំ/សង្កាត់ ដែលបានបញ្ចប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួច ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង ដូចមានក្នុងបញ្ជីឧបសម្ព័ន្ធជូនភ្ជាប់ ត្រូវបានពិនិត្យ និងចុះហត្ថលេខាដោយមេឃុំចៅសង្កាត់ពាក់ព័ន្ធ។ វណ្ណៈ










































No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages