ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២០៧​បណ្ណ​ ជូនដល់អតិថិជនគម្រោងដីឡូតិ៍ភូមិមរតក ក្រុងស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, January 9, 2026

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២០៧​បណ្ណ​ ជូនដល់អតិថិជនគម្រោងដីឡូតិ៍ភូមិមរតក ក្រុងស្វាយរៀង



ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២០៧​បណ្ណ​ ជូនដល់អតិថិជនគម្រោងដីឡូតិ៍ភូមិមរតក ក្រុងស្វាយរៀង

នាព្រឹកថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់​ និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល ខេត្តស្វាយរៀង បានអញ្ជេីញចូលរួមក្នុងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២០៧​ បណ្ណ​ ស្មេីនិង១៦៤គ្រួសារ​ ជូនដល់អតិថិជនគម្រោងដីឡូតិ៍ ភូមិមរតក សង្កាត់ចេក​ ក្រុងស្វាយរៀង​ ខសត្តស្វាយរៀង ដែលប្រព្រឹត្តទៅនៅសាលប្រជុំទីស្តីការក្រសួងរៀបចំដែនដី។ 

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍ថ្លែងនូវអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាប់ពាក់ព័ន្ធ​ និងគម្រោងដីឡូតិ៍ភូមិមរតក​ ដែលកន្លងមកបានផ្តល់នូវការសហការផ្តល់ព័ត៌មានទាំងឯកសារ​ និងសំណុំរឿងជុំវិញករណីនេះ​ មកដល់អាជ្ញាធរដើម្បីជាយានឈានទៅដល់ការដោះស្រាយជូនដល់បងប្អូនទៅតាមលទ្ធភាពជាក់ស្តែង។

ជាមួយគ្នានេះជុំវិញករណីដីឡូតិ៍ភូមិមរតកដែលនៅសេសសល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានទុកចោលនោះឡេីយ​ គឺតែងតែគិតគូយកចិត្តទុកដាក់ដោះស្រាយតាមសាច់រឿងនីមួយៗ ទាំងផ្នែកទិដ្ឋភាពច្បាប់ និងការសម្រួលក្រៅប្រព័ន្ធតុលាការជាមួយក្រុមហ៊ុន ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងនោះថ្នាក់ដឹកនាំក្រសួងដែនដី ថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញ អាជ្ញាធរពាក់ព័ន្ធតែងតែរកគ្រប់វិធីក្នុងដោះស្រាយបញ្ហាដែលកើតមានកន្លងមក ហើយទទួលលទ្ធផលល្អជាជំហ៊ានៗ ដូចដែលយើងបានឃេីញសម្រេចចេញជាលទ្ធផល​ និងបានរៀបចំពិធីចែកប័ណ្ណកម្មសិទ្ធស្របច្បាប់ចំនួន២០៧បណ្ណ ជូនដល់បងប្អូនពូមីងនៅថ្ងៃនេះ ហើយការងារនេះ​ និងបន្តធ្វើជាជំហានបន្តបន្ទាប់ទៀតនៅពេលខាងមុខ៕
ដោយ:ភក្ដី

























No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages