ថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវទីលានទុកដាក់សំរាមថ្មីក្នុងក្រុងបាវិត - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, March 12, 2026

ថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវទីលានទុកដាក់សំរាមថ្មីក្នុងក្រុងបាវិត

 

ថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវទីលានទុកដាក់សំរាមថ្មីក្នុងក្រុងបាវិត


(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយ លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្ត បានដឹកនាំក្រុមការងារបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីត្រៀមលក្ខណៈរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ "សមិទ្ធផលអនុគម្រោងសាងសង់ទីលានទុកដាក់សំរាម ក្រុងបាវិត"។


សកម្មភាពនៃការចុះពិនិត្យ និងកិច្ចប្រជុំពិភាក្សា

នៅក្នុងសកម្មភាពចុះតាមដានការងារនេះ គណៈប្រតិភូបានធ្វើការពិនិត្យយ៉ាងល្អិតល្អន់ទៅលើហេដ្ឋារចនាសម្ព័ន្ធជារួមនៃទីលានទុកដាក់សំរាម ដែលស្ថិតនៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត។ 


បន្ទាប់ពីការចុះពិនិត្យផ្ទាល់នៅទីតាំង ក៏មានការរៀបចំកិច្ចប្រជុំពិភាក្សាមួយ ដើម្បីបែងចែកភារកិច្ច និងរៀបចំផែនការការងារឱ្យបានហ្មត់ចត់បំផុត សម្រាប់ត្រៀមទទួលគណៈអធិបតីក្នុងពិធីសម្ពោធនាពេលខាងមុខ។


សារៈសំខាន់នៃសមិទ្ធផលថ្មី គម្រោងសាងសង់ទីលានទុកដាក់សំរាមនេះ គឺជាសមិទ្ធផលថ្មីស្រឡាងមួយទៀត ក្នុងវិស័យគ្រប់គ្រងបរិស្ថាន និងអនាម័យសម្រាប់ក្រុងបាវិត ដែលជាទីក្រុងសេដ្ឋកិច្ចដ៏សំខាន់ជាប់ព្រំដែន។ ចំពោះទីលាននេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុង៖

 1. ការកែលម្អសោភ័ណភាពទីក្រុង៖ កាត់បន្ថយការបោះចោលសំរាមពាសវាលពាសកាល និងការគរទុកសំរាមមិនមានសណ្តាប់ធ្នាប់។

 2. កិច្ចការពារបរិស្ថាន៖ ប្រើប្រាស់បច្ចេកទេសទុកដាក់ឱ្យបានត្រឹមត្រូវតាមស្ដង់ដារ បច្ចេកទេស ដើម្បីការពារការជ្រាបចូលទឹកស្អុយទៅក្នុងដី និងប្រភពទឹក។

 3. សុខុមាលភាពប្រជាពលរដ្ឋ៖ កាត់បន្ថយផលប៉ះពាល់ក្លិន និងមេរោគផ្សេងៗ ដែលបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ។


តាមរយៈការចុះពិនិត្យនាព្រឹកនេះ ឯកឧត្តម និងលោកអភិបាលរងខេត្ត បានកោតសរសើរដល់ក្រុមការងារសាងសង់ ដែលបានអនុវត្តគម្រោងស្របតាមបទដ្ឋានបច្ចេកទេស។ ទន្ទឹមនឹងនោះ លោកក៏បានផ្ដាំផ្ញើដល់អាជ្ញាធរក្រុងបាវិត និងអង្គភាពពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ និងការតុបតែងលម្អទីតាំង ដើម្បីឱ្យពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាចប្រព្រឹត្តទៅបានយ៉ាងរលូន និងសមឱឡារិកបំផុត។


សមិទ្ធផលនេះ គឺជាសក្ខីភាពមួយបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសាធារណការ និងរដ្ឋបាលខេត្តស្វាយរៀង ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុងស្អាត និងមាននិរន្តរភាព៕ ដោយ: ភក្ដី

































No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages