សិក្ខាសាលាស្ដីពី "ការប្រើប្រាស់ប្រព័ន្ធទិន្នន័យជីវមាត្រមន្ត្រី និងការប្រើប្រាស់ប្រពន្ធ័ធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅវិទ្យាល័យ និងអនុវិទ្យាល័យទាំងអស់ក្នុងខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, March 17, 2026

សិក្ខាសាលាស្ដីពី "ការប្រើប្រាស់ប្រព័ន្ធទិន្នន័យជីវមាត្រមន្ត្រី និងការប្រើប្រាស់ប្រពន្ធ័ធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅវិទ្យាល័យ និងអនុវិទ្យាល័យទាំងអស់ក្នុងខេត្តស្វាយរៀង

សិក្ខាសាលាស្ដីពី "ការប្រើប្រាស់ប្រព័ន្ធទិន្នន័យជីវមាត្រមន្ត្រី និងការប្រើប្រាស់ប្រពន្ធ័ធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅវិទ្យាល័យ និងអនុវិទ្យាល័យទាំងអស់ក្នុងខេត្តស្វាយរៀង


(ខេត្តស្វាយរៀង): នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ លោក ញ៉ែម សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី "ការប្រើប្រាស់ប្រពន្ធទិន្នន័យជីវមាត្រមន្ត្រី និងការប្រើប្រាស់ប្រពន្ធ័ធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅវិទ្យាល័យ និងអនុវិទ្យាល័យទាំងអស់ក្នុងខេត្តស្វាយរៀង។

ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរមុខងារសាធារណៈខេត្ត លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក-លោកស្រីអភិបាលក្រុង/ស្រុក លោកនាយក នាយិកា ព្រមទាំងមន្ត្រីពាក់ព័ន្ធសរុបប្រមាណជាង ២០០នាក់។


សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងបុគ្គលិកអប់រំ និងធានាឱ្យបាននូវតម្លាភាពនៃទិន្នន័យមន្ត្រីរាជការ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលផ្តោតលើការកែទម្រង់រដ្ឋបាលសាធារណៈ និងការធ្វើបរិវត្តកម្មឌីជីថល។


មានប្រសាសន៍ក្នុងឱកាសនោះ លោក ញ៉ែម សារី បានសង្កត់ធ្ងន់ថា ការធ្វើបច្ចុប្បន្នភាពនេះ មិនត្រឹមតែជួយឱ្យរដ្ឋបាលខេត្ត និងក្រសួងសាមីដឹងពីចំនួនមន្ត្រីពិតប្រាកដប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់ការរៀបចំផែនការបណ្តុះបណ្តាល ការផ្ទេរភារកិច្ច និងការលើកទឹកចិត្តមន្ត្រីឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន។


លោកអភិបាលរងខេត្ត បានផ្តាំផ្ញើដល់លោកនាយក នាយិកា និងមន្ត្រីទទួលបន្ទុកទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ស្វែងយល់ឱ្យបានច្បាស់ពីបច្ចេកទេស និងត្រូវមានភាពស្មោះត្រង់ក្នុងការផ្ដល់ទិន្នន័យ។ លោកបានសង្កត់ធ្ងន់ថា ភាពជោគជ័យនៃយុទ្ធនាការនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះក្នុងការលើកកម្ពស់គុណភាពអប់រំនៅក្នុងខេត្តស្វាយរៀងទាំងមូល៕

ដោយ:ភក្ដី




























No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages